នៅថ្ងៃទី ១៦ ដល់ ២០ ខែកញ្ញា ឆ្នាំ ២០២៤ នាយកដ្ឋានឧតុនិយមអាកាសចរណ៍ ដោយមានការដឹកនាំពីសំណាក់លោកប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសមួយចំនួន បានចូលរួមការ បណ្តុះបណ្តាល និងធ្វើ SAT (Site Acceptance Test) ស្តីពីឧបករណ៍ HimawariCast Satellite នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការចូលរួមពីខាងអ្នកជំនាញរបស់ សហគ្រាសផលិត Oriental Electronic, Inc. រួមទាំងក្រុមការងារCAIC និងTrust Global Serviceផងដែរ។ ក្រុមការងារនាយកដ្ឋានឧតុនិយមអាកាសចរណ៍ បានសិក្សាពីដំណើរការឧបករណ៍ និងលក្ខណៈបច្ចេកទេស ព្រមទាំងការធ្វើតេស្តពីដំណើរការរបស់ឧបករណ៍ ដោយផ្ទៀងផ្ទាត់ទៅតាមលក្ខខណ្ឌ និងតម្រូវការស្របទៅតាមស្តង់ដារបច្ចេកទេសដែលបានគ្រោងទុក។