ចក្ខុវិស័យ និង បេសកកម្ម
ផ្ដល់សេវាកម្មព័ត៌មានឧតុនិយមអាកាសចរណ៍សម្រាប់សេវាកម្មនាំផ្លូវអាកាសប្រកបដោយគុណភាព ប្រសិទ្ធភាព និងទៀងទាត់ស្របទៅតាមស្តង់ដារជាតិ និងអន្តរជាតិ។
-ពង្រឹងគុណភាពការផ្តល់សេវាកម្មឧតុនិយមអាកាសចរណ៍
-ពង្រឹងបច្ចេកវិទ្យាក្នុងការទទួល និងបញ្ជួនទិន្នន័យតាមបច្ចេកវិទ្យាទំនើប
-ពង្រឹងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបច្ចេកទេសតាមរយៈការបណ្តុះបណ្តាលជំនាញស្នូល
ទាំងកម្មវិធីនៅថ្នាក់ជាតិ និងអន្តរជាតិ
-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរជាសមាជិកអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ
និងអង្គការឧតុនិយមពិភពលោក
-ធ្វើទំនើបកម្មឧបករណ៍ឧតុនិយមអាកាសចរណ៍