នៅថ្ងៃទី២២-២៦ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានឧតុនិយមអាកាសចរណ៍ ដោយមានការដឹកនាំពីសំណាក់លោកប្រធាននាយកដ្ឋាន និងមានការចូលរួមពីមន្ត្រីបច្ចេកទេសមួយចំនួន បានចុះសិក្សា និងធ្វើ FAT (Factory Acceptance Test) ស្តីពីឧបករណ៍ HimawariCast Satellite នៅសហគ្រាសផលិត Oriental Electronics, Inc ទីក្រុងក្យូតូ ប្រទេសជប៉ុន ។ នៅសហគ្រាសផលិត ពួកយើងបានសិក្សាពីឧបករណ៍នីមួយៗ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ព្រមទាំងការធ្វើតេស្ត ពីប្រព័ន្ធដំណើរការរបស់ឧបករណ៍ ។