នៅថ្ងៃទី ០៥ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានឧតុនិយមអាកាសចរណ៍ ដោយមានការដឹកនាំពីសំណាក់លោកប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសមួយចំនួន បានចូលរួម ការបណ្តុះបណ្តាល និងធ្វើ SAT (Site Acceptance Test) ស្តីពីឧបករណ៍ឧតុនិយម AWOS (Automated Weather Observing System) របស់រោងចក្រ VAISALA នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។ ការតម្លើងឧបករណ៍ឧតុនិយមមានសារៈសំខាន់សម្រាប់ផ្តល់ព័ត៌មានទាក់ទងនឹងអាកាសធាតុសម្រាប់បម្រើ ឱ្យការហោះហើររបស់យន្តហោះ និងវិស័យអាកាសចរណ៍ក្នុងព្រលានយន្តហោះ។ បន្ទាប់ពី បញ្ចប់ការបណ្តុះបណ្តាល និងការធ្វើ SAT ក៏មានការចុះហត្ថលេខា លើឯកសារ SAT ពីសំណាក់លោកប្រធាននាយកដ្ឋានឧតុនិយមអាកាសចរណ៍ និងតំណាងដៃគូរពាក់ព័ន្ធ។