ការិយាល័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសភាគនិរតីនៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលប្រទេសចិន (SWATMB, CAAC) ក្រោមកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានឧតុនិយមអាកាសចរណ៍នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (AMD, SSCA)បានបង្កើតវគ្គសិក្សាស្តីអំពី SIGMET/ANNEX 3/ WAFS សម្រាប់មន្ត្រីបច្ចេកទេសឧតុនិយមនៃនាយកដ្ឋានឧតុនិយមអាកាសចរណ៍នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (AMD, SSCA) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នាទីក្រុងឈឹងទូ ប្រទេសចិន។ គោលបំណងសម្រាប់វគ្គសិក្សានេះគឺដើម្បីផ្ទេរការចេញផ្សាយព័ត៌មានឧតុនិយម (SIGMET) ពីការិយាល័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសភាគនិរតីនៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលប្រទេសចិន (SWATMB, CAAC) មកនាយកដ្ឋានឧតុនិយមអាកាសចរណ៍នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (AMD, SSCA)។ វគ្គបណ្តុះបណ្តាលនេះរៀបចំបុគ្គលិកសម្រាប់ការអនុវត្តជាបណ្តើរៗនៃចេញផ្សាយព័ត៌មានឧតុនិយម (SIGMET) ហើយរំពឹងថានឹងជួយសម្រួលដល់ការផ្ទេរចំណេះដឹង និងជំនាញ ដើម្បីអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាល។ បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ នាយកដ្ឋានឧតុនិយមអាកាសចរណ៍នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (AMD, SSCA) មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចេញយព័ត៌មានឧតុនិយម (SIGMET) ហើយក៏ដកចេញពីបញ្ជី ICAO efficiency list (AP MET 09 and AP MET 11)។