Loading...

ព័ត៌មានលំអិត

វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន

វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន

កាលបរិច្ឆេទ៖ ​14-កក្កដា-2025 ព័ត៌មាន

   ការិយាល័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសភាគនិរតីនៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលប្រទេសចិន (SWATMB, CAAC) ក្រោមកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានឧតុនិយមអាកាសចរណ៍នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (AMD, SSCA)បានផ្តល់អាហារូបករណ៍វគ្គសិក្សា Meteorology On-Job Training នាយកដ្ឋានឧតុនិយមអាកាសចរណ៍បានចាត់បញ្ជូនមន្ត្រីបច្ចេកទេសឧតុនិយមចំនួន៣រូបចូលរួមវគ្គសិក្សាចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នាទីក្រុងឈឹងទូ ប្រទេសចិន។ វគ្គសិក្សាខាងលើបានបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសឧតុនិយមទៅលើជំនាញអង្កេត និងព្យាករណ៍អាកាសធាតុលើការផ្តល់សេវាកម្មព័ត៌មានឧតុនិយមសម្រាប់ប្រតិបត្តិការហោះហើរឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។ មន្ត្រីបច្ចេកទេសឧតុនិយមនៃប្រទេសទាំងពីរបានចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកលើការងារបច្ចេកទេសឧតុនិយម និងបានផ្តល់មតិយោបល់ក្នុងការកែប្រែនូវប្រតិបត្តិការការងារដើម្បីអភិវឌ្ឍន៍សមត្ថភាពការងារបច្ចេកទេសឧតុនិយមផងដែរ។ នាយកដ្ឋានឧតុនិយមអាកាសចរណ៍នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងការិយាល័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសភាគនិរតីនៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលប្រទេសចិននឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសសម្រាប់វិស័យអាកាសចរណ៍ស៊ីវិល។


វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន Image 287
វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន Image 288
វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន Image 289
វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន Image 290
វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន Image 291
វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន Image 292
វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន Image 293
វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន Image 294
វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន Image 295
វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន Image 296

Video

ព័ត៌មាន

កាលបរិច្ឆេទ៖ ​16-កក្កដា-2025

វគ្កបណ្តុះបណ្តាល ប្រព័ន្ធគ្រប់គ្រងគុណភាពស្ដង់ដារអន...

កាលបរិច្ឆេទ៖ ​16-កក្កដា-2025

កិច្ចពិភាក្សាពីតម្រូវការប្រើប្រាស់ទិន្នន័យឧតុនិយក្...

កាលបរិច្ឆេទ៖ ​14-កក្កដា-2025

វគ្គបណ្ដុះបណ្ដាលទៅលើជំនាញ “ព័ត៌មានឧតុនិយមសម្រាប់សេ...

កាលបរិច្ឆេទ៖ ​14-កក្កដា-2025

វគ្គសិក្សា SIGMET/ANNEX 3/WAFS នៅប្រទេសចិន

កាលបរិច្ឆេទ៖ ​14-កក្កដា-2025

វគ្គសិក្សា ឧតុនិយមនៅប្រទេសចិន

កាលបរិច្ឆេទ៖ ​25-មិថុនា-2025

សកម្មភាពចុះសិក្សា និងធ្វើ FAT ស្តីពីឧបករណ៍ Himawar...

កាលបរិច្ឆេទ៖ ​20-មិថុនា-2025

សកម្មភាពបណ្តុះបណ្តាល និងធ្វើ SAT ស្តីពីឧបករណ៍D-ATI...

កាលបរិច្ឆេទ៖ ​20-មិថុនា-2025

សកម្មភាពចុះសិក្សា និងធ្វើ FAT ស្តីពីឧបករណ៍D-ATIS ដ...

កាលបរិច្ឆេទ៖ ​20-មិថុនា-2025

សកម្មភាពចុះត្រួតពិនិត្យទីតាំង និង ការតម្លើងឧបករណ៍ឧ...

កាលបរិច្ឆេទ៖ ​19-មិថុនា-2025

សកម្មភាពបណ្តុះបណ្តាល និងធ្វើ SAT ស្តីពីឧបករណ៍ឧតុនិ...

កាលបរិច្ឆេទ៖ ​18-មិថុនា-2025

សកម្មភាពចុះសិក្សា និងធ្វើ FAT ស្តីពីឧបករណ៍ឧតុនិយមដ...

កាលបរិច្ឆេទ៖ ​19-ឧសភា-2025

The delegation visited the Central Forecasting Off...

កាលបរិច្ឆេទ៖ ​25-មិថុនា-2025

សកម្មភាពចុះហត្ថលេខា និងវគ្គបណ្តុះបណ្តាល (SAT) លើឧប...